នៅក្នុងវិទ្យាសាស្រ្ត
ប្រហែលជិត 400 ឆ្នាំបានកន្លងផុតចាប់តាំងពី Galileo Galilei អ្នកវិទ្យាសាស្ត្រតារាវិទ្យាសញ្ជាតិអ៊ីតាលីដ៏ល្បីល្បាញបានអង្កេតជាលើកដំបូងនូវលំហមេឃតាមរយៈតេលេទស្សន៍។ បច្ចុប្បន្ននេះ តេលេទស្សន៍តារាសាស្ត្រធំជាងមុន និងត្រឹមត្រូវជាងមុនត្រូវបានគេបង្កើតឡើងដើម្បីអង្កេតចម្ងាយរវាងផ្កាយមួយទៅផ្កាយមួយទៀតយ៉ាងច្បាស់លាស់។ បច្ចេកវិទ្យារបស់ THK ត្រូវបានប្រើនៅក្នុងតេលេទស្សន៍ក្នុងកន្លែងសង្កេតមើលផ្កាយជាច្រើន។
មន្ទីរសង្កេតតារាសាស្ត្រជាតិរបស់ជប៉ុន Nation Astronomical Observatory of Japan (NAOJ)
តេលេទស្សន៍របស់មន្ទីរសង្កេតផ្កាយនេះផ្លាស់ទីយឺតណាស់ក្នុងការសង្កេតមើលផ្កាយនៅពេលយប់។ លំញ័រ-សេរីប្រព័ន្ធណែនាំដែលផ្លាស់ទីយ៉ាងរលូនផ្លាស់ទីដោយស្ងប់ស្ងាត់ខណៈដែលពួកវាផ្គត់ផ្គង់តេលេទស្សន៍ និងដោម(ដំបូលមានសណ្ឋានក្រឡូម)របស់មន្ទីរសង្កេត។
បើទោះបីជាដោម(ដំបូលមានសណ្ឋានក្រឡូម)របស់មន្ទីរសង្កេតមានទម្ងន់ 400 តោនក៏ដោយក៏ R Guides របស់យើងអនុញ្ញាតនូវប្រភពផ្លាស់ទីតូចណាស់ក្នុងការដំណើរការដោមទាំងមូលយ៉ាងរលូន។ យើងត្រេកអរយ៉ាងក្រៃលែងដែល R Guides របស់យើងអាចធ្វើឲ្យមនុស្សក្នុងពិភពលោកបានសង្កេតមើលនូវតារានិករដ៏ស្រស់ស្អាត។
ផលិតផលដែលបានប្រើ
R Guides
R Guides គឺជាការអនុវត្តមួយនៃ LM Guides របស់យើង ក្បាលតម្រង់ទីមួយក្នុងពិភពលោកដែលអាចធ្វើឲ្យចលនាត្រង់មានទំនាក់ទំនងជាមួយនឹងចលនារមៀល។