ក្រុមហ៊ុនបង្កើត LM Guide មុនគេ
ផ្នែកធ្វើចលនារបស់ម៉ាស៊ីនអាចចាត់ថ្នាក់ជា លីនេអ៊ែររមូរ ឬការរួមបញ្ចូលគ្នាទាំងពីរ។ ជាមួយនឹងការបង្កើតទំរបង្វិលរមូរក្នុងរយៈពេលប្រហែលជា១១០ឆ្នាំមុន Rolling Contact បានក្លាយជាមធ្យោបាយបទដ្ឋានសម្រាប់សម្រេចឲ្យបានចលនារមូរ។ នេះបាននាំមកនូវបដិវត្ដបច្ចេកវិជ្ជាដ៏អស្ចារ្យ។ Rolling contact មិនត្រឹមតែសន្សំសំចៃថាមពលចលនាប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយធ្វើឲ្យមានការកកិតអប្បបរមា ហើយធ្វើឲ្យដំណើរការម៉ាស៊ីនកាន់តែប្រសើរ។ ប៉ុន្ដែ ទោះបីជាការអភិវឌ្ឍន៍ដូចគ្នានៅក្នុងផ្នែកចលនាលីនេអ៊េរអាចមានតម្លៃដប់ដងក៏ដោយ ក៏ចលនាលីនេអ៊ែរតាមរយៈ Rolling Contact ត្រូវការពេលបង្កើតយូរដែរ។
THK បានដោះស្រាយបញ្ហានៃចលនាលីនេអ៊ែរ ជាមួយ Rolling Contact ដោយប្រើប្រាស់សមត្ថភាពបច្ចេកវិជ្ជាតែមួយគត់ ដែលពីមុនត្រូវគេគិតថាលំបាកខ្លាំង ហើយនៅក្នុងឆ្នាំ១៩៧២ វាបានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោកដែលបង្កើត និងធ្វើអាជីវកម្មលើ (LM) Guide នៃចលនាលីនេអ៊ែរ។ ប្រព័ន្ធចលនាលីនេអ៊ែររបស់យើងធ្វើឲ្យមានការកែលម្អឆាប់រហ័សលើសុក្រិតភាព ល្បឿន និងពលកម្មដែលជួយសន្សំសំចែសក្ដានុពលនៃឧបករណ៍មេកាត្រូនិកទំនើបៗ។ ជាមួយនឹង LM Guides របស់ THK ឧបករណ៍នៃម៉ាស៊ីន និងរ៉ូបូតឧស្សាហកម្មអាចធ្វើឲ្យមានប្រតិបត្តិការបានយ៉ាងល្អជាក់លាក់ ហើយឧបករណ៍ពាក់កណ្ដាលចម្លងដែលជាឧបករណ៍ផលិតអាចប្រតិបត្តិការនៅក្នុងផ្នែកមីក្រុងតូចៗ។ ថ្មីៗនេះ ប្រព័ន្ធយើងបានយកមកប្រើប្រាស់នៅក្នុងខ្សែសង្វាក់ផលិតកម្មក្រាមរាវ រថភ្លើង យានយន្ដជំនួយ បរិក្ខារវេជ្ជសាស្រ្ត អគារខ្ពស់ និងលំនៅដ្ឋាន ក៏ដូចជាឧបករណ៍៍កំសាន្ដសប្បាយ។ ការប្រើប្រាស់ LM Guide ពិតជាបានរីកចំរើនលើសពីព្រំដែនពីមុនៗទាំងអស់។